Don Bosco Vocational Center Kep
សាលាដុនបូស្កូខេត្តកែប គឺជាអង្គការមួយដែល ផ្តល់ការអប់រំ​ និង ជំនាញមួយច្បាស់លាស់ ដល់យុវជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ដែលនៅជុំវិញខេត្តកែប មានដូចជា ខេត្តកំពត , ខេត្តតាកែវ , ខេត្តព្រៃវែង និង ក្រងព្រះសីហនុ ជាដើម ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូខេត្តកែប ក៏ជាសាខាសាលាដុនបូស្កូមួយ ក្នុងចំនោម សាលាដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាសាលាដុនបូស្កូនៅទូទាំងពិភពលោក ទាំងមូលទៀតផងដែរ ។ ម្យ៉ាងវិញទៀត សាលាដុនបូស្កូខេត្តកែប គឺជាគ្រឹស្ថានអប់រំ ឧត្តមសិក្សាទីមួយនៅក្នុង ខេត្តកែប ដែលមានគោលដៅ ធ្វើការអប់រំ និង បណ្តំបណ្តាល ជំនាញដល់ យុវជនក្រីក្រ ដែលគ្មានលទ្ធភាព អាចបន្តការសិក្សានៅតាម សកលវិទ្យាល័យនានា អោយមានជំនាញ និង ចំណេះដឹងច្បាស់លាស់ សម្រាប់អនាគតរបស់ពួកគេ ទៅតាមគំនិតរបស់លោកឪពុក ដុនបូស្គូ ។

សាលាដុនបូស្កូបានបង្កើតឡើង នៅលើទឹកដីខេត្តកែប នៅក្នុងឆ្នាំ ២០០២ ដោយសារមូលនិធិដុនបូស្កូកម្ពុជា និង បានធ្វើការបណ្តុះបណ្តាលជំនាញ ដល់យុវនារីមួយចំនូននៅក្នុង ខេត្តកែប និង ខេត្តដែលនៅជុំវិញ ក្នុងជំនាញកាត់ដេរ រហូតដល់ឆ្នាំ ២០១១ ។

មកដល់ឆ្នាំ២០១១ អធិការសាលាដុនបូស្គូ បានយល់ឃើញថា ចំនួនសិស្សជាង ៤០% ដែលបានទៅចុះឈ្មោះប្រឡង ចូលរៀននៅក្នុង សាលាដុនបូស្គូក្រុងព្រះសីហនុ គឺជាយុវជនដែលមកពី តំបន់ដែលនៅជុំវិញខេត្តកែប , ដូច្នេះទើប សាលាដុនបូស្កូកែប បានបង្កើតផ្នែក៣ បន្ថែមទៀតគឺ ផ្នែគទំនាក់ទំនងសង្គមនិងសារព័ត៌មាន , ផ្នែកការិយាល័យជួរមុខ​ និង ផ្នែកគេហកិច្ច ដើម្បីផ្តល់ភាពងាយស្រួល ដល់យុវជនក្រីក្រដែលនៅក្នុងតំបន់នេះ នៅក្នុងការធ្វើការបន្តការសិក្សា នៅក្នុងសាលាដុនបូស្កូ ។ នៅក្នុងឆ្នាំ២០១១ សាលាដុនបូស្កូខេត្តកែបបានទទួលយុវជនក្រីក្រអោយចូលរៀន ចំនូន៤០នាក់ ដែលជាសិស្សជំនាន់ទីមួយក្នុងសាលាដុនបូស្កូកែប ។

មកដល់ឆ្នាំ ២០១២​នេះ សាលាបានបង្កើតផ្នែកថ្មី២ទៀតគឺ ផ្នែកអគ្គីសនី និង ផ្នែកពិសេសកុំព្យូទ័រអង់គ្លេស ដែល​នៅពេលនេះ មានសិស្សប្រមាណច្រើនជាង ១០០នាក់ ដែលជាសមាជិកថ្មីនៃជំនាន់ទី២ នៃសាលាដុនបូស្គូកែប ។

នៅក្នុងឆ្នាំសិក្សា​ ២០១៣ ខាងមុខនេះ សាលានឹងបន្ថែមផ្នែកថ្មីបន្ថែមទៀតគឺ ផ្នែកលេខាធិការ និង ផ្នែកយន្តសាស្រ្តទូទៅ ដែលជាឱកាសសិក្សា ចំពោះយុវជនក្រីក្រ ទាំងឡាយដែលមានបំណងសិក្សានៅក្នុង សាលាដុនបូស្គូខេត្តគែប និង ជាឱកាសដ៏ល្អសម្រាប់បង្កើតនៅជំនាញផ្ទាល់ខ្លូនមួយយ៉ាងពិតប្រាកដ នៅក្នុងអនាគត ។

ដើម្បីក្លាយជាសិស្សនៃ សាលាដុនបូស្គូនានា ក៏ដូចជាសាលាដុនបូស្គូកែប យុវជនទាំងអស់ ត្រូវធ្វើការ​ប្រឡង និង សម្ភាសន៍ នៅក្នុងសាលាដុនបូស្កូនីមួយៗដែលខ្លួនចង់សិក្សា​ និង ជាយុវជនក្រីក្រដែលគ្មានសមត្ថភាពបន្តការសិក្សានៅតាម សកលវិទ្យាល័យ ។

ទំនាក់ទំនង

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ដុនបូស្កូខេត្តកែប
ប្រអប់សំបុត្រលេខ ៩៨០១​ ,​ ផ្លូវជាតិលេខ ៣៣អា , ចម្ងាយ ប្រហែល ២ គីឡូម៉ែត ពីរូបសំណាក់សេះស , ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប​ ,
(ទល់មុខនឹង មន្ទីអប់រំយុវជន និង កីឡាខេត្តកែប)​​៕
អ៊ីម៉ែល​ ៖ management@donboscokep.org
ទូរស័ព្ទ ៖ ០៩៧​ ៩៦ ៧៥ ០៤២

លឹម សុជាតិ

ផ្នែកទំនាក់ទំនងសង្គម
និង​ សារព័ត៌មាន
ឆ្នាំទី ២ ជំនាន់ទី​​ ១ នៃ
សាលាដុនបូស្កូកែប ។

និពន្ធទំព័រនេះឡើងជា ភាសាខ្មែរ ដើម្បីអោយ កូនខ្មែរទាំងអស់គ្នានិង ចូលរួមអភិវឌ្ឈន៍ ភាសាខ្មែរ នៅលើ ប្រព័ន្ធអ៊ីនធើណែត ។

Free Web Hosting